Voice Memo

Voice Memo Lyrics

Song Voice Memo
Artist VannDa
Album $kull the Album
Download Image LRC TXT
OKAY...
ម៉ោង4:14នាទី
ញុំទើបតែបញ្ជប់ចម្រៀងមួយបទនៅក្នុងអាល់ប៊ុម
មួយក្នុង១០ជាងបទ
ប៉ុន្តែខ្ញុំរកកោះរកត្រើយអត់ឃើញ
ហើយថ្ងៃនេះខ្ញុំធ្វើបញ្ជប់បានមួយៗ
YEAH... ខ្ញុំមានអារម្មណ៍សប្បាយ
IT'S GOOD
តែនៅពេលដែលខ្ញុំធ្វើចប់ភ្លាម
ហើយខ្ញុំមើលម៉ោង ម៉ោង៤
ខ្ញុំចាប់ផ្ដើមមានសំណួរមួយសួរខ្លួនឯង
សួរថា
បើសិនជាស្អែកទៅខ្ញុំងាប់
តើខ្ញុំត្រូវធ្វើអ្វីមុនគេ?
ខ្ញុំត្រូវធ្វើអ្វីមុនគេ
គំនិតទី១ដែលមកចាក់ចូលក្នុងខួរខ្ញុំ
គឺ
ខ្ញុំត្រូវធ្វើអាលប៊ុមឲ្យហើយ
តែចឹងខ្ញុំបិតភ្នែកអត់ជិតទេ
ខ្ញុំនៅតែវិលវល់ជាមួយនឹងកុំព្យូទ័រ
ទៅអត់រួច
ទៅណាអត់រួច
បើសិនយើងងាប់ទៅក៏នៅតែជាព្រលឹង
ជាវិញ្ញាណដែលវិលវល់ជាមួយកុំព្យូទ័រ
ជាមួយបាស
ជាមួយឧបករណ៍ភ្លេង
នៅពេលដែលខ្ញុំគិតចឹង
វាមានសំណួរមួយទៀត
មកសួរខ្ញុំ
វាសួរថា
បើសិនជាជីវិតអ្នកឯងត្រូវចាញ់បោកជីវិត
អ្នកឯងមានដំណោះស្រាយអីសម្រាប់វា?
ខ្ញុំសូមពន្យល់ មួយ
ទី១គឺ
ខ្ញុំអត់ដឹងជីវិតខ្ញុំជាជីវិតប្រភេទម៉េចទេ
ខ្ញុំអត់យល់ វាចាក់ស្ត្រសច្រើនហើយជាជីវិតមួយរញ៉េរញ៉ៃបំផុត
តាំងពីតូច
*LIGHTS CIGARETTE*
ហើយនៅពេលដែលជីវិតខ្ញុំត្រូវចាញ់បោកជីវិត
អត់ដូចជីវិតអ្នកដទៃ
ដែលអ្នកខ្លះគាត់សប្បាយរាល់ថ្ងៃ
តែខ្ញុំមើលមកខ្លួនឯង
វាអត់មានភាពជាខ្លួនឯង
វាអ់តមានភាពសប្បាយ សើច
ពេលខ្លះយើងត្រូវ FAKE ស្នាមញញឹម
ពេលខ្លះខ្ញុំត្រូវលួងខ្លួនជាមួយនឹងបញ្ហា
ហើយខ្ញុំត្រូវចាញ់បោកជាមួយជីវិតមួយហ្នឹង
ធ្វើឲ្យខ្ញុំត្រូវធ្លាក់ក្នុងរណ្ដៅ DEPRESSION មួយ
ខ្ញុំមានអារម្មណ៍ថា
WOW
ខ្ញុំអត់ដឹងថា VIDEO (VOICE MEMO) មួយហ្នឹងទៅដល់ណាទេ
តែខ្ញុំគ្រាន់តែចង់ FILM ខ្លួនឯង
បើសិនជាថ្ងៃណាអត់មានខ្ញុំទៅ
វានៅសល់ VIDEO ហ្នឹងម៉ាតិច
សម្រាប់ផ្សាយ ផ្សព្វផ្សាយ
ទី១
រឿងទី១
ដែលខ្ញុំចង់និយាយសម្រាប់ VIDEO
គឺខ្ញុំចាញ់បោកជីវិត
ជួនកាលវាធ្វើឲ្យខ្ញុំភ្លេចអ្វីដែលនៅជុំវិញខ្លួន
ភ្លេចគ្រួសារ
ភ្លេចពីការថែទាំសុខភាព
ជ្រើសរើសយកស្រា
បារី
នៅជាមួយភាពឯការ
ហើយបើសិនជាមាន
ប្អូនៗបន្ទាប់
បន្ទាប់ៗទៅ
ដែលគាត់ដើរចូលផ្លូវរបៀបខ្ញុំ
សូមកុំ
ផ្ដោតលើវាច្រើនពេក
ខ្ញុំគិតថា
វាអត់ល្អទេសម្រាប់ខួរក្បាល
ខ្ញុំអត់ដឹងគេផ្សេងរបៀបម៉េចទេ
ប៉ុន្តែខ្ញុំនិយាយពីអ្វីដែលខ្ញុំឆ្លងកាត់បទពិសោធន៍ប៉ុន្នានឆ្នាំ
ដែលខ្ញុំធ្វើវានេះ យើងមិនមែនធ្វើវាលំៗ
តាមការសប្បាយ
គឺយើងធ្វើជាមួយនឹងបេះដូង
ធ្វើជាមួយនឹងខួរក្បាល
ធ្វើជាមួយនឹងញើសជាមួយនឹងឈាម ចេញពីចិត្ត
ហើយ YEAH
អាល់ប៊ុមនឹងគឺ
ខ្ញុំសង្ឍឹមថា
វានឹងអាចបញ្រ្ចៀបទៅបេះដូងអ្នកទាំងអស់គ្នា
ហើយជួយ HEAL
ជួយការពារទាំងអស់គ្នាចេញពី DEPRESS
ជួយទាំងអស់គ្នាឲ្យ SUCCESS នៅលើអ្វីមួយ
សប្បាយ
សង្ឍឹមថាវាល្អសម្រាប់ទាំងអស់គ្នា
ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន
THANK YOU!
OKAY. . .
4: 14
YEAH. . .
IT' S GOOD
?
?
LIGHTS CIGARETTE
FAKE
DEPRESSION
WOW
VIDEO VOICE MEMO
FILM
VIDEO
VIDEO
YEAH
HEAL
DEPRESS
SUCCESS
THANK YOU!
OKAY. . .
4: 14
YEAH. . .
IT' S GOOD
?
?
LIGHTS CIGARETTE
FAKE
DEPRESSION
WOW
VIDEO VOICE MEMO
FILM
VIDEO
VIDEO
YEAH
HEAL
DEPRESS
SUCCESS
THANK YOU!
Voice Memo Lyrics
YouTube Results (More on YouTube)