OKAY... ម៉ោង4:14នាទី ញុំទើបតែបញ្ជប់ចម្រៀងមួយបទនៅក្នុងអាល់ប៊ុម មួយក្នុង១០ជាងបទ ប៉ុន្តែខ្ញុំរកកោះរកត្រើយអត់ឃើញ ហើយថ្ងៃនេះខ្ញុំធ្វើបញ្ជប់បានមួយៗ YEAH... ខ្ញុំមានអារម្មណ៍សប្បាយ IT'S GOOD តែនៅពេលដែលខ្ញុំធ្វើចប់ភ្លាម ហើយខ្ញុំមើលម៉ោង ម៉ោង៤ ខ្ញុំចាប់ផ្ដើមមានសំណួរមួយសួរខ្លួនឯង សួរថា បើសិនជាស្អែកទៅខ្ញុំងាប់ តើខ្ញុំត្រូវធ្វើអ្វីមុនគេ? ខ្ញុំត្រូវធ្វើអ្វីមុនគេ គំនិតទី១ដែលមកចាក់ចូលក្នុងខួរខ្ញុំ គឺ ខ្ញុំត្រូវធ្វើអាលប៊ុមឲ្យហើយ តែចឹងខ្ញុំបិតភ្នែកអត់ជិតទេ ខ្ញុំនៅតែវិលវល់ជាមួយនឹងកុំព្យូទ័រ ទៅអត់រួច ទៅណាអត់រួច បើសិនយើងងាប់ទៅក៏នៅតែជាព្រលឹង ជាវិញ្ញាណដែលវិលវល់ជាមួយកុំព្យូទ័រ ជាមួយបាស ជាមួយឧបករណ៍ភ្លេង នៅពេលដែលខ្ញុំគិតចឹង វាមានសំណួរមួយទៀត មកសួរខ្ញុំ វាសួរថា បើសិនជាជីវិតអ្នកឯងត្រូវចាញ់បោកជីវិត អ្នកឯងមានដំណោះស្រាយអីសម្រាប់វា? ខ្ញុំសូមពន្យល់ មួយ ទី១គឺ ខ្ញុំអត់ដឹងជីវិតខ្ញុំជាជីវិតប្រភេទម៉េចទេ ខ្ញុំអត់យល់ វាចាក់ស្ត្រសច្រើនហើយជាជីវិតមួយរញ៉េរញ៉ៃបំផុត តាំងពីតូច *LIGHTS CIGARETTE* ហើយនៅពេលដែលជីវិតខ្ញុំត្រូវចាញ់បោកជីវិត អត់ដូចជីវិតអ្នកដទៃ ដែលអ្នកខ្លះគាត់សប្បាយរាល់ថ្ងៃ តែខ្ញុំមើលមកខ្លួនឯង វាអត់មានភាពជាខ្លួនឯង វាអ់តមានភាពសប្បាយ សើច ពេលខ្លះយើងត្រូវ FAKE ស្នាមញញឹម ពេលខ្លះខ្ញុំត្រូវលួងខ្លួនជាមួយនឹងបញ្ហា ហើយខ្ញុំត្រូវចាញ់បោកជាមួយជីវិតមួយហ្នឹង ធ្វើឲ្យខ្ញុំត្រូវធ្លាក់ក្នុងរណ្ដៅ DEPRESSION មួយ ខ្ញុំមានអារម្មណ៍ថា WOW ខ្ញុំអត់ដឹងថា VIDEO (VOICE MEMO) មួយហ្នឹងទៅដល់ណាទេ តែខ្ញុំគ្រាន់តែចង់ FILM ខ្លួនឯង បើសិនជាថ្ងៃណាអត់មានខ្ញុំទៅ វានៅសល់ VIDEO ហ្នឹងម៉ាតិច សម្រាប់ផ្សាយ ផ្សព្វផ្សាយ ទី១ រឿងទី១ ដែលខ្ញុំចង់និយាយសម្រាប់ VIDEO គឺខ្ញុំចាញ់បោកជីវិត ជួនកាលវាធ្វើឲ្យខ្ញុំភ្លេចអ្វីដែលនៅជុំវិញខ្លួន ភ្លេចគ្រួសារ ភ្លេចពីការថែទាំសុខភាព ជ្រើសរើសយកស្រា បារី នៅជាមួយភាពឯការ ហើយបើសិនជាមាន ប្អូនៗបន្ទាប់ បន្ទាប់ៗទៅ ដែលគាត់ដើរចូលផ្លូវរបៀបខ្ញុំ សូមកុំ ផ្ដោតលើវាច្រើនពេក ខ្ញុំគិតថា វាអត់ល្អទេសម្រាប់ខួរក្បាល ខ្ញុំអត់ដឹងគេផ្សេងរបៀបម៉េចទេ ប៉ុន្តែខ្ញុំនិយាយពីអ្វីដែលខ្ញុំឆ្លងកាត់បទពិសោធន៍ប៉ុន្នានឆ្នាំ ដែលខ្ញុំធ្វើវានេះ យើងមិនមែនធ្វើវាលំៗ តាមការសប្បាយ គឺយើងធ្វើជាមួយនឹងបេះដូង ធ្វើជាមួយនឹងខួរក្បាល ធ្វើជាមួយនឹងញើសជាមួយនឹងឈាម ចេញពីចិត្ត ហើយ YEAH អាល់ប៊ុមនឹងគឺ ខ្ញុំសង្ឍឹមថា វានឹងអាចបញ្រ្ចៀបទៅបេះដូងអ្នកទាំងអស់គ្នា ហើយជួយ HEAL ជួយការពារទាំងអស់គ្នាចេញពី DEPRESS ជួយទាំងអស់គ្នាឲ្យ SUCCESS នៅលើអ្វីមួយ សប្បាយ សង្ឍឹមថាវាល្អសម្រាប់ទាំងអស់គ្នា ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន THANK YOU!