作词 : VannDa Mann 作曲 : VannDa Mann ចំណុចរសើបនៃអារម្មណ៏ខ្ញុំមានតែភាពឈឺចាប់ អ្វីដែលខំរំពឹងប្រឹងរកកន្លែងអាចស្លាប់ឆាប់ មិនបកក្រោយមិនខ្ចីប្រាប់ អ្នកដែលបានស្ដាប់សូមកុំគិតសូមកុំត្រាប់ ចាប់តាំងពីពេលនេះបើមានអ្វីកើតឡើងសូមកុំយំ ត្រូវតែរឹងបុឹងឡើង ឆាប់គេងឆាប់ភ្ញាក់ដេញចាប់ក្ដីស្រមៃ ថ្ងៃរះកាន់តែខ្ពស់កាន់តែមានតម្លៃ កុំចាំដល់មេឃងងឹតទើបចិត្តនឹកគិតមមៃ អ្វីដែលមានតម្លៃក្ដោបវាទុកឱ្យជាប់ របស់ដែលយើងស្រឡាញ់វាមានតម្លៃខ្លាំងជាងទ្រព្យ កុំចាំដល់ជ្រុះបាត់ទើបទាញវាចេញយកមករាប់ ចាំទុក ថ្ងៃមុខ អ្នកនឹងស្គាល់រសជាតិពិតនៃសេចក្ដីសុខ អ្វីដែលមិនស្រណុកខ្ញុំស្គាល់អស់ហើយ គ្មានអ្វីដែលចង់សាកដែលចង់ដឹងទៀតឡើយព្រោះលិទ្ធផល ដែលខ្ញុំបានគឺការឈឹចាប់គ្មានថ្ងៃស្បើយ តែខ្ញុំស្គាល់រួចអស់ហើយ រកមិនឃើញសោះមិនឃើញកោះមិនឃើញត្រើយ មិនឃើញអ្វីទាំងអស់ខ្ញុំឃើញតែផ្នូរដែលជីករួចហើយ (Yeah yeah) Nothing to lose Nothing to lose (Yeah yeah) Nothing to lose (Ouuh) I got nothing to lose (Yeah yeah) Nothing to lose Nothing to lose (Yeah yeah) Nothing to lose (Ouuh) I got nothing to lose (Yeah yeah)