[00:16.560]គ្រាន់តែគេញញឹមរកម្ដង [00:19.646]ទ្រូងសៅហ្មង ញាប់ញ័រពេកក្រៃ [00:22.867]ចង់ដឹងណាស់ តើមកពីអ្វី? [00:25.784]បានជាស្រីរំភើបម្ល៉ឹងៗ។ [00:28.590]ស្នេហា! នេះឬសេចក្ដីស្នេហា? [00:31.810]ស្នេហា! គួរខ្លាចសេចក្ដីស្នេហា [00:34.837]ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា [00:38.137]ស្នេហា! យ៉ាងណាទើបដោះស្រាយបាន? [00:57.944]ស្នេហានាំអំពល់គ្រប់មុខ [01:01.082]បង្កទុក្ខរុករានពេញប្រាណ [01:04.070]ក្ដីសប្បាយដែលធ្លាប់តែមាន [01:07.201]អន្ដរធានវិនាសគ្មានសល់។ [01:10.180]ស្នេហា! នេះឬសេចក្ដីស្នេហា? [01:12.933]ស្នេហា! គួរខ្លាចសេចក្ដីស្នេហា [01:16.238]ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា [01:19.457]ស្នេហា! តើគួរប្រាថ្នាធ្វើអ្វី? [01:39.056]ខ្ញុំត្រូវវាងវាសចៀសឱ្យឆ្ងាយ [01:42.197]ព្រោះនឹកស្ដាយរូបកាយជាស្រី [01:44.995]បើធ្លាក់ផុងអន្លង់អប្រិយ [01:47.840]ខ្មាសលោកិយជាងអ្វីទាំងអស់។ [01:50.742]ស្នេហ៍អបលក្ខណ៍ ឧបសគ្គគ្រប់យ៉ាង [01:53.911]នរណាសាងគឺពិតជាខុស [01:56.999]ជ្រុលខ្លួនហើយ មិនងាយនឹងដោះ [02:00.239]រងទុក្ខទោសអស់មួយជីវិត។ [02:03.099]ស្នេហា! នេះឬសេចក្ដីស្នេហា? [02:06.257]ស្នេហា! គួរខ្លាចសេចក្ដីស្នេហា [02:09.334]ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា [02:12.503]ស្នេហា! សូមសច្ចាមិនឱ្យយល់។ [02:32.286]ឈប់ញញឹម ឱ្យខ្ញុំទន់ចិត្ត [02:35.359]ឈប់ប្រតិដ្ឋរឿងស្នេហ៍អកុសល [02:38.436]បើស្នេហានាំឱ្យអំពល់ [02:41.663]តើចង់ស្គាល់បានផលអ្វីទៅ? [02:44.392]ស្នេហា! នេះឬសេចក្ដីស្នេហា? [02:47.415]ស្នេហា! គួរខ្លាចសេចក្ដីស្នេហា [02:50.422]ស្នេហា! ខូចចិត្តក៏ព្រោះស្នេហា [02:53.641]ស្នេហា! ខ្ញុំមិនប្រាថ្នាស្គាល់ទេ។